ជំងឺគ្រុនពោះវៀនជាជំងឺឆ្លងម្យ៉ាងដែលបង្កឡើងដោយពពួកបាក់តេរី
Salmonella Typhi និង salmonella paratyphi។
ការចម្លងអាចប្រព្រឹត្តទៅតាមការទទួលទានអាហារ
និងការបរិភោគទឹកក្នុងចាននិងកែវតែមួយ។
ជំងឺនេះចាប់ផ្តើមដំបូងដោយធ្វើការវិវឌ្ឍន៍នៅ ក្នុងក្រពេញពោះវៀន
បន្ទាប់មកទើបរាតត្បាតចូលដល់ក្នុងឈាម។
គ្រុនពោះវៀនអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ទៅថ្ងៃក្រោយ
ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវ។
អ្នកជំងឺងាយនឹងលាប់ឡើងវិញណាស់។
ការលាប់ឡើងវិញច្រើនស្តែងឡើងក្នុងអំឡុងខែដំបូង
ក្រោយការព្យាបាល។
គេសង្កេតឃើញថាជំងឺនេះ ជាជំងឺរបស់ប្រទេសដែលមានអាកាសធាតុក្តៅហើយ
សើម ដូចជាប្រទេសកម្ពុជា និង បណ្តាប្រទេសក្នុងតំបន់ត្រូពិក
ហើយជំងឺច្រើននរាតត្បាតខ្លាំងតែនៅក្នុងបណ្តាប្រទេសដែលមាន
លក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់
ដូចនេះហើយបានជាមុននឹងធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅតំបន់ដែល
មានបញ្ហាអនាម័យចោទខ្លាំង
គ្រូពេទ្យតែងណែនាំឲ្យធ្វើការចាក់ថ្នាំវ៉ាក់សាំងជំងឺគ្រុនពោះវៀន។
ជំងឹគ្រុនពោះវៀននេះជាជំងឺឆ្លងតាមរយៈទឹក និង ចំណីអាហារ
ក្នុងករណីដែលអ្នកផ្ទុកមេរោគជំងឹនោះ
ហើយព្យាបាលពុំបានត្រឹមត្រូវទេនោះមេរោគនោះវានឹងចម្លងទៅអ្នក
ដ៍ទៃផ្សេងទៀត ជាពិសេសឆ្លងទៅកាន់ក្រុមគ្រួសារទាំងមូលបាន។
ក្រោយពីមេរោគឆ្លងចូលទៅខ្លួនអ្នកជំងឺនោះវាមានរោគសញ្ញាដូចខាង
ក្រោម៖
ទី១-អ្នកជំងឺមានគ្រុនក្តៅ ដែលមានសីតុណ្ហភាពឡើងដល់ ពី ៤០ ទៅ ៤១ អង្សា
ទី២-អ្នកជំងឺឈឺក្បាលគេងមិនលក់
ទី៣-អ្នកជំងឺឈឺក្នុងពោះអាចមានរាគឫទល់លាមក
ទី៤-មិនឃ្លានអាហារ ចង់ក្អួតចង្អោរ
ទី៥-ឈឺចាប់សាច់ដុំនៅក្នុងខ្លួនរបស់អ្នកជំងឺ
តើអ្វីជាការគ្រោះថ្នាក់ទៅថ្ងៃក្រោយនៅពេលអ្នកជំងឺប្រសិនបើមានជំងឺ
នេះកើតឡើង
ហើយអ្នកជំងឺព្យាបានមិនបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តនោះគឺ
អ្នកជំងឺនោះនឹងទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ
ដូចជាអ្នកជំងឺអាចហូរឈាមតាមពោះវៀន អ្នកជំងឺអាចធ្លាយពោះវៀន
អាចប៉ះពាល់ទៅដល់ខួរក្បាលអ្នកជំងឺនៅពេលមេរោគវាឡើងទៅដល់ខួរក្បាល។
ចំពោះការព្យាបាលតាមក្បួនវេជ្ជសាស្រ្ត
បច្ចុប្បន្ននេះគេព្យាបាលរយៈពេលមួយសប្តាហ៍ ទៅ ១០ថ្ងៃ
ប៉ុណ្ណោះជំងឺនេះអាចជាសះស្បើយហើយ។
នៅពេលដឹងថាមានជំងឺគ្រុនពោះវៀននោះអ្នកជំងឺត្រូវធ្វើការតមអាហារ
ដោយបរិភោគចំណីអាហារណាដែលទន់ៗ និង បរិភោគតិចៗ នឹងឱ្យបានច្រើនដង
ក្នុង១ថ្ងៃដើម្បីកុំឱ្យប្រដាប់រំលាយអាហារប្រឹងធ្វើការខ្លាំងពេក
និងដើម្បីឱ្យសិរីរាង្គដែលរលាកនោះមិនសូវប្រឹងធ្វើការ
គឺអាចជួយសម្រាលការធ្វើការនៃពោះវៀន។
បច្ចុប្បន្ននេះវិធីការពារដ៍ត្រឹមត្រូវគឺការរក្សាអនាម័យ
“បរិភោគស្អាត រស់នៅស្អាត និងគេងស្អាត”
ជាកាយវិការដ៏សំខាន់មួយសំរាប់ទប់ស្កាត់ជំងឺឆ្លងទាំងឡាយ
រួមទាំងជំងឺគ្រុនពោះវៀននេះផងដែរ។
ការបរិភោគស្អាតនោះគឺ
ទាមទារបរិភោគរបស់ដែលស្អាតនោះគឺជារបស់ដែលយើងយកមករំងាប់មេរោគឱ្យបាន
ត្រឹមត្រូវ ដូចជាបន្លែជាដើម យើងកុំបរិភោគ ឆៅគឺត្រូវយក មកចំអិនវាជាមុនសិន។
ការរស់នៅស្អាតនោះគឺនៅបរិស្ថានជុំវិញផ្ទះរបស់យើងនោះយើងត្រូវប្រមូល
សម្រាមដុតឱ្យបានត្រឹមត្រូវ ត្រូវកាប់ឆ្ការកន្លែងឧបទ្រពជុំវិញផ្ទះ
និងសំអាតទឹកកខ្វក់នៅជុំវិញផ្ទះជាដើម។
ការគេងស្អាតនោះគឺ ត្រូវគេងក្នុងមុងឱ្យបានត្រឹមត្រូវ ទាំងអស់នេះជាវិធីបញ្ចៀសបាននូវជំងឺផ្សេងៗទាំងឡាយ។
នៅក្នុងនោះក៍មានវ៉ាក់សំាងសម្រាប់ការពារជំងឺគ្រុនពោះវៀននោះដែរ
នៅប្រទេសកម្ពុជាយើងមានវ៉ាក់សាំងសម្រាប់ចាក់ដល់មនុស្សគ្រប់រូប
ទាំងប្រុសទាំងស្រីគឺពីក្មេងដែលមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ
ហើយយើងអាចចាក់វាបាននៅពេលដែលគ្រូពេទ្យពិនិត្យឃើញថាបុគ្គលនោះពុំមាន
ជំងឺអ្វីនៅក្នុងខ្លួនគាត់
ដូចជាសង្ស័៍យថាមនុស្សនោះផ្ទុកមេរោគជំងឺគ្រុនពោះវៀនជាដើម
ហើយការវាក់សាំងនេះយើងចាក់ម្តងវាអាចការពារជំងឹរនេះបានពី ៣ ឆ្នាំ ទៅ
៥ ឆ្នាំ ៕
Archive
-
▼
2013
(13)
-
▼
January
(13)
- ផលិតផលផ្លាស្ទិក បង្កគ្រោះថ្នាក់យ៉ាងណាដល់សុខភាព ?
- ដើម «ញ»
- ដើមញរុក្ខជាតិឱសថព្យាបាលជំងឺបានច្រើនមុខ
- Vacxin 5 trong 1 và vacxin 6 trong 1 loại nào tốt ...
- vắc-xin "5 trong 1"
- ´`) ".+。 *:.+。 ".+".+。*:.+。 ,•´ ¸,•´`) ".+。 *:.+...
- ជំងឺគ្រុនពោះវៀន
- Calmette Hospital មន្ទីរពេទ្យ កាល់ម៉ែត
- child
- XÁC ĐỊNH NHÓM MÁU HỆ ABO
- 5 cách tự nhiên giúp chữa nhiệt miệng
- Cảnh báo tình trạng trẻ bị sặc sữa
- 7 nguyên tắc sử dụng kháng sinh
-
▼
January
(13)