ដើម «ញ»
១.វេជ្ជបញ្ជាពីប្រភពធម្មជាតិ និងដើម «ញ»
ទស្សនៈរបស់អ្នកស្រាវជ្រាវអំពីប្រជាជាតិ និងវេជ្ជសា
ស្រ្តបុរាណពិតជាមានសារសំខាន់ មានលក្ខណៈវិទ្យាសាស្រ្ត និងហ្មត់ចត់។
ការស្រាវជ្រាវទាំងនោះ ពិតជាចាំបាច់ ព្រោះថា
បច្ចុប្បន្ននេះមានប្រមាណ ៦០% នៃឧសថមានប្រភពមកពីធម្មជាតិ។
ទោះបីជាមានការខិតខំប្រឹងប្រែងស្រាវជាវពីវា ស្នាដៃស្រាវជា្រវពីឧសថបុរាណនៅហាវ៉ៃ នៅតែអះអាង
ថា សមាសធាតុសារធាតុចំបង និងប្រសិទ្ធភាពរបស់ដើម «ញ» នៅតែជាប្រការអាថកំបាំងនៅឡើយ។
ដើម «ញ» មានឈ្មោះវិទ្យាសាស្រ្តថា Morinda Citrifolia គឺជារុក្ខជាតិស្ថិតក្នុងចំណាត់ថ្នាក់
មានសារធាតុសំខាន់លំដាប់ថ្នាក់លេខ ២ ក្នុងចំណោមរុក្ខជាតិឧសថទាំងអស់។ មនុស្សបាន
ប្រើប្រាស់វានៅសមាសធាតុរូមទាំងអស់ដែលមានៈ ដើម, ឬស, ស្លឹក, ផ្កា និង ផ្លែ ដើម្បីព្យាបាល
ជំងឺ។ មានជិត ៤០ រូបមន្តព្យាបាលជំងឺផ្សេងៗគ្នាដែលប្រើប្រាស់ «ញ» ធ្វើជាសមាសធាតុ
រួមផ្សំដ៏សំខាន់។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិធ្លាប់រំលឹកពីការរសរានមានជីវិតរបស់មនុស្ស
ដែលបានស៊ីផ្លែ «ញ» នៅពេលប្រឈមមុខជាមួយគ្រោះអត់ឃ្លាន និង ជំងឺសង្កាត់ផ្សេងៗ។
ដើម ញ ដុះឡើងខៀវស្រងាត់ក្បែមាត់សមុទ្រ ក្នុងកំរិតខ្ពស់ជាង ៣០០ម៉ែត្រ បើធៀបទៅនិង
ផ្ទៃទឹកសមុទ្រ។ តំបន់ដែលជាកម្អែរភ្នំភ្លើងចាស់ គឺជាកន្លែងដែលផ្តល់ការរីកលូតលាស់
ដ៏ប្រសើរបំផុតដល់ដើម ញ។ ដើម ញ មានដើមដុះត្រង់ ស្លឹកធំ មានផ្កា មានផ្លែ។
ដើម ញពណ៌លឿងមានវិជ្ឈមាត្រ ១២សង់ទីម៉ែត្រ។ ផ្លែ ញ ពេលទំមានក្លិនពិបាក នឹងហិត
និងគួរឲ្យចង់ក្អួត។ ចលនាប្រើផ្លែញ
ដើម្បីព្យាបាលជំងឺបានផ្ទុះឡើងនៅអាមេរិចខាងជើង
ចាប់ពីឆ្នាំ ១៩៩២ នៅពេលដែលវេជ្ជបណ្ឌិតម្នាក់ប្រើផ្លែ ញ ក្នុងការព្យាបាលរោគមហារីក
សុដន ឲ្យប្រពន្ធរបស់ខ្លួន នឹងទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ ចាប់ពីពេលនោះមកគ្រូពេទ្រ
រូបនេះបានចលនាមនុស្សរាល់គ្នាឲ្យដាំដើម ញ
សំរាប់ព្យាបាលជំងឺនិងសំរាប់ធ្វើការនាំចេញ។ ផ្លែ ញ
ត្រូវបានគេសម្ងួតកិនជាម្សៅ និងច្រកជាគ្រាប់ Capsule
ប្រើប្រាស់យ៉ាងទូលំទូលាយ
នៅអាមេរិច និងកាណាដា។
ប្រសិទ្ធភាពផ្នែកឧសថនៃផ្លែញ មានការស្មុកស្មាញ និងមានអាថកំបាំងនៅឡើយ។តាម
របាយការប្រចាំឆ្នាំរបស់សមាគមសិក្សាពីរោគមហារីកអាមេរិច នាខែឧសភា ឆ្នាំ ១៩៩២
បានឲ្យ ដឹងថាកណ្តូរកើតរោគមហារីកសួតយ៉ាងធ្ងន់ធ្ងរអាចមានជីវិតរស់នៅបានយូរជាង
មុនកាលបើឲ្យវាស៊ីផ្លែ ញ។
ឯកសារចាស់មួយនៃទស្សនាវដ្តីវេជ្ជសាស្រ្តមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញថា
«ញ» មានប្រសិទ្ធភាពទៅលើបាក់តេរី Bacteria M, polygenes, E coli, Ps
aeruginosa។
ថ្មីៗនេះការស្រាវជ្រាវរបស់មហាវិទ្យាល័យ Hawaii បានឲ្យឃើញថា មានប្រសិទ្ធភាពផ្នែក
គ្លីនីកយ៉ាងល្អប្រសើរសំរាប់ជំងឺលើសឈាម ចុកពោះ យ៉ាងខ្លាំង
រលាកនិងមហារីកក្រពះ រោគឆាប់ចាស់ មហារីកសុដន់ និងមហារីក Retina ។បណ្ឌិត
ហ្សូសេហ្វ បែក (Dr. Josep Betz) ជំនាញការរបស់ FDA
(ស្ថាប័នគ្រប់គ្រងម្ហូបអាហារ និង ឪសថអាមេរិក) បានឲ្យដឹងថា ញ
មានប្រសិទ្ធភាពរារាំងដល់ការលុកលុយរបស់បាក់តេរី និងវីរុស បន្ថយការឈឺចាប់
និងធ្វើ
ឲ្យស្ងប់អារម្មណ៍។
ឆ្នាំ ១៩៩៣ ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យ Keo (ជប៉ុន) បានចម្រាញ់ចេញនូវ
សារជាតិanthraquinone ពីផ្លែ ញ
មានប្រសិទ្ធភាពបន្ថយនូវចំនួនកោសិកាក្នុងមហារីក K-as-NRK។
ការស្រាវជ្រាវកំពុងបន្តទៀតក្នុងអាការយកចិត្តទុកដាក់។ ទន្ទឹមនឹងនោះដើម ញ
បានក្លាយជារុក្ខជាតិឧស្សាហកម្មដ៏ល្បីល្បាញរបស់អ្នកនៅហាវ៉ៃ។
ដើមឈើថ្មីនេះកំពុងត្រូវ
គេដាំឆ្លាស់គ្នាជាមួយរុក្ខជាតិឧស្សាហកម្មដ៏ទៃទៀត។ អ្នករស់នៅហាវ៉ៃបានល្បីល្បាញ
ឡើងដោយសារដើម ញ។