Monday, January 7, 2013

ដើមញរុក្ខជាតិឱសថព្យាបាលជំងឺបានច្រើនមុខ

      * វេជ្ជបញ្ជាពីប្រភពធម្មជាតិនិងដើម ញ
       ទស្សនៈរបស់អ្នកស្រាវជ្រាវអំពីប្រជាជាតិនិងវេជ្ជសាស្ត្របុរាណ ពិតជាមានសារសំខាន់មានលក្ខណៈវិទ្យាសាស្ត្រនិងហ្មត់ចត់។
     ការស្រាវជ្រាវទាំងនោះពិតជាចាំបាច់ព្រោះថាបច្ចុប្បន្ននេះមានការស្រាវជ្រាវទាំងនោះ ពិតជាចាំបាច់ព្រោះថាបច្ចុប្បន្ននេះមានប្រមាណ៦០%នៃឱសថមានប្រភពមកពីធម្មជាតិ។ ទោះបីជាមានការខិតខំប្រឺងប្រែងស្រាវជ្រាវពីវាស្នាដៃស្រាវជ្រាវពីឱសថបុរាណនៅហាវ៉ៃ នៅតែអះអាងថាសមាសធាតុសារធាតុចម្បងនិងប្រសិទ្ធភាពរបស់ដើមញ នៅតែជា ប្រការដ៏អាថ៌កំបាំងនៅឡើយ។
       ដើមញមានឈ្មោះវិទ្យាសាស្ត្រថា�mornindaciteifolia�គឺជារុក្ខជាតិស្ថិតក្នុងចំណាត់ថ្នាក់ មានសារសំខាន់លំដាប់លេខ២ ក្នុងចំណោមរុក្ខចាតិឱសថទាំងអស់។មនុស្សបានប្រើប្រាស់ វានូវសមាសធាតុរួមទាំងអស់ដែលមានៈ ដើម, ឬស, ស្លឹក,ផ្កានិងផ្លែដើម្បីព្យាបាលជំងឺ។ មានជិត៤០រូបមន្តព្យាបាលជំងឺផ្សេងៗគ្នាដែលប្រើប្រាស់ញធ្វើជាសមាសធាតុរួមផ្សំដ៏សំខាន់ ។ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិធ្លាប់រំឭកពីការរស់រានមានជីវិតរបស់មនុស្សដែលបានស៊ីផ្លែ ញនៅពេលប្រឈមមុខជាមួយគ្រោះអត់ឃ្លាននិងជំងឺតម្កាត់ផ្សេងៗ។
       ដើមញ ដុះឡើងខៀវស្រងាត់ក្បែរមាត់សមុទ្រក្នុងកម្រិតកម្ពស់ជាង៣០០ម៉ែត្របើ ប្រៀបធៀបទៅនឹងផ្ទៃទឹកសមុទ្រ។តំបន់ដែលជាកម្អែរភ្នំភ្លើងចាស់គឺជាកន្លែងដែលផ្ដល់ ការរីកលូតលាស់ដ៏ល្អប្រសើរបំផុតដល់ដើមញ។ដើមញមានដើមដុះត្រង់ ស្លឹកធំ មានផ្កា មានផ្លែ។ដើម ញ ពណ៌លឿងមានវិជ្ឈមាត្រ ១២ សង់ទីម៉ែត្រ។ ផ្លែញពេលទុំមានក្លិន ពិបាកនឹងហិតនិងគួរឲ្យចង់ក្អួត។ចលនាប្រើផ្លែញដើម្បីព្យាបាលជំងឺបាននូវលទ្ធោលដ៏គួរ ឲ្យភ្ញាក់ផ្អើល។ចាប់ពីបេលនោះមកគ្រូពេទ្យរូបនេះបានចលនាមនុស្សរាល់គ្នាឲ្យដាំដើម ញ សម្រាប់ព្យាបាលជំងឺនិងសម្រាប់ព្យាបាលជំងឺផ្ទុះឡើងនៅអាមេរិកភាគខាងជើងចាប់ពីឆ្នាំ ១៩៩២នៅពេលដែលវេជ្ជបណ្ឌិតម្នាក់ប្រើផ្លែញក្នុងការព្យាបាលរោគមហារីកសុដន់ឲ្យ ប្រពន្ធរបស់ខ្លួននឹងទទួលបាននូវលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ចាប់ពីពេលនោះមកគ្រូពេទ្យ រូបនេះបានចលនាមនុស្សរាល់គ្នាឲ្យដាំដើមញសម្រាប់ព្យាបាលជំងឺនិងសម្រាប់ធ្វើការនាំ ចេញ។ផ្លែញត្រូវបានគេសម្ងួតកិនជាម្សៅនិងច្រកជាគ្រាប់Capsuleប្រើប្រាស់យ៉ាងទូលំ ទូលាយនៅអាមេរិកនិងកាណាដា។ប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃផ្លែញ មានការស្មុគ ស្មាញនិងនៅមានអាថ៌កំបាំង។
       តាមរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមសិក្សាពីរោគមហារីកអាមេរិកនាខែឧសភាឆ្នាំ ១៩៩២បានឲ្យដឹងថាកណ្តុរកើតរោគមហារីកសួតយ៉ាងធ្ងន់ធ្ងរអាចមានជីវិតរស់នៅបានយូរ ជាងមនុស្សកាលបើវាស៊ីផ្លែញ។ឯកសារចាស់មួយនៃទស្សនាវដ្តីវិជ្ជាសាស្ត្រមហាសមុទ្រ ប៉ាស៊ីហ្វិក បានបង្ហាញថា ញ មានប្រសិទ្ធភាពទៅលើបាក់តេរីBacteria M,polygens, Ecole,Psaeruginosa។ថ្មីៗនេះការស្រាវជ្រាវរបស់មហារវិទ្យាល័យHawaiiបានបង្ហាញឲ្យ ឃើញថាមានប្រសិទ្ធភាពផ្នែកគ្លីនិកយ៉ាងល្អប្រសើរសម្រាប់ជំងឺលើសឈាមចុកពោះយ៉ាង ខ្លាំងរលាក និង មហារីកក្រពះ រោគឆាប់ចាស់ មហារីកសុដន់ និង មហារីក Retina។
       បណ្តិតហ្សូសេហ្វបែក(Dr.JosephBetz)ជំនាញការរបស់FDA(ស្ថាប័នគ្រប់គ្រងម្ហូប អាហារនិងឱសថអាមេរិក)បានឲ្យដឹងថា មានប្រសិទ្ធភាពរារាំងដល់ការលុកលុយរបស់ បាក់តេរីនិងវីរុសបន្ថយការឈឺចាប់និងធ្វើឲ្យស្ងប់អារម្មណ៍។
       ឆ្នាំ១៩៩៣ ក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យ Keo (ជប៉ុន) បានចម្រាញ់នូវសារជាតិ anthraquinone ពីផ្លែ ញ មានប្រសិទ្ធភាពបន្ថយនូចំនួនកោសិកាក្នុងរោគមហារីក K-as-NRK។
       ការស្រាវជ្រាវកំពុងបន្តទៀតក្នុងអាការយកចិត្តទុកដាក់។ទន្ទឹមនឹងនោះដើមញបាន ក្លាយជារុក្ខជាតិឧស្សាហកម្មដ៏ល្បីល្បាញរបស់អ្នកនៅហាវ៉ៃ។ដើមឈើថ្មីនេះកំពុងត្រូវគេ ដាំឆ្លាស់គ្នាជាមួយរក្ខជាតិឧស្សាហកម្មដ៏ទៃទៀត។អ្នករស់នៅហាវ៉ៃបានល្បីល្បាញឡើង ដោយសារដើមញ។
      * ប្រសិទ្ធភាពផ្នែកឱសថសាស្ត្រនៃដើមញ
       ការស្រាវជ្រាវទាំងឡាយបានចាប់ផ្តើមនៅឆ្នាំ១៩៩២សំដៅស្វែងយល់ពីប្រសិទ្ធភាព ផ្នែកឱសថសាស្ត្រនៃសារធាតុចម្បងរបស់ដើមញ។លទ្ធផលដែលទទួលបានបង្កឲ្យមាន ការចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានអ្នកឯកទេសតែការវិភាគពីសមាធាតុរបស់ដើមញឲ្យ បានល្អិតល្អន់គេនៅត្រូវការពេលវេលាជាច្រើនទៀត។សារធាតុចម្បងរបស់វាមិនទាន់ ប្រាកដថាស្ថិតក្នុងដើមឬក្នុងផ្លែហើយពេលខ្លះទាល់តែយកទៅស្ងោរឬត្រាំស្រាទើបដឹង។
       សមាសធាតុដែលគេចាប់អារម្មណ៍បំផុតគឺប្រភេទalkaloidដែលមានឈ្មោះxeronine ដូចគ្នានឹងសារធាតុដែលគេស្រាវជ្រាវឃើញក្នុងផ្លែម្នាស់។ ម្យ៉ាងទៀតក្នុងដើមញ មានអង់ហ្ស៊ីម (Enzyme) ម្យ៉ាងដែលពេលវាធ្វើសកម្មភាព នឹងបង្កើតចេញនូវ Xeronine ពីproxeronine ។
       ប្រសិទ្ធភាពដែលគេធ្លាប់ដឹងពីXeronineគឺវាសម្របសម្រួលរចនាសម្ពួ័ន្ធនិងទម្រង់ ម៉ូលេគុលនៃប្រូតេអ៊ីនពិសេសមួយចំនួនក្នុងសរីរាង្គ។ ម្យ៉ាងទៀត ការស្រាវជ្រាវផ្សេង ទៀតក៏បានបង្ហាញថា មើមយិនស៊ិន និង ញ អាចជួយឲ្យកោសិកាសរសៃប្រសាទឆ្លើយ តបបានល្អប្រសើរជាមួយសារធាតុបន្ថយការឈឺចាប់ Endogenous ដែលគេស្គាល់តាំងពី យូរគឺ �Endorphine�។
       និយាយជារួមក្រៅពីប្រសិទ្ធរួមដូចalakaloidញនៅមានបំប៉នសុខភាពជួយដល់ការពារ ជំងឺសរសៃប្រសាទបេះដូងជាដើម។
       ម្សៅញកំពុងត្រូវគេប្រើយ៉ាងទូលំទូលាយនៅអាមេរិកភាគខាងជើងសម្រាប់បំប៉ន សុខភាព និងការពារជំងឺកើតតម្កាត់ផ្សេងៗ៕
                    ទស្សនាវដ្តី ប្រជាប្រិយ
                    លេខ ១៩៨ ថ្ងៃទី ១១-២០ មិនា ២០០២